ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួននឹងសងសឹកវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ស្តីពីការអនុញ្ញាត ឱ្យមានការដាក់ទណ្ឌកម្មលើធនាគារ ជុំវិញការគៀបសង្កត់ របស់ក្រុងប៉េកាំង លើទីក្រុងហុងកុង។
ក្រសួងការបរទេសចិន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ស្វ័យភាពហុងកុង“ និយាយបង្កាច់បង្ខូច” នូវច្បាប់សន្តិសុខជាតិ ដែលបានដាក់ចេញ ដោយទីក្រុងប៉េកាំង នៅទីក្រុងនេះ។
ក្រសួងបានឲ្យដឹងថា“ ប្រទេសចិន នឹងធ្វើការឆ្លើយតបចាំបាច់ ដើម្បីការពារ ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងដាក់ទណ្ឌកម្មលើបុគ្គលិក និងអង្គភាពពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក” ។
ក្រសួងការបរទេសចិន ក៏បានឲ្យដឹងផងដែរថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាត ចំពោះសកម្មភាពចុងក្រោយ របស់សហរដ្ឋអាមេរិក និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន៕ ដោយ៖ ឈូក បូរ៉ា