បរទេស៖ យ៉ាងហោចណាស់ មានកប៉ាល់ចំនួន ៧ គ្រឿង បានឆាបឆេះនៅឯកន្លែងផលិត នាវាមួយនៅកំពង់ផែ Bushehr ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ប្រធានអង្គការគ្រប់គ្រងវិបត្តិ ក្នុងតំបន់បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Irnaថា ការឆាបឆេះនេះ ត្រូវបានគេរកឃើញហើយមិនមាន របាយការណ៍អំពីការស្លាប់ និងរបួសឡើយ។
មូលហេតុមិនទាន់ច្បាស់ទេ ប៉ុន្តែវាជារឿងចុងក្រោយនៅក្នុងឧប្បត្តិហេតុអាថ៌កំបាំង ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ឧប្បតិហេតុទាំងនោះ បានរួមបញ្ចូលទាំងការផ្ទុះនិងអគ្គិភ័យ នៅឯរោងចក្រមីស៊ីល រោងចក្រថាមពល គ្លីនិកវេជ្ជសាស្ត្រនិងរោងចក្រនុយក្លេអ៊ែរ។
ឧប្បត្តិហេតុបាននាំឱ្យ មានការសង្ស័យ អំពីយុទ្ធនាការនៃការបំផ្លិចបំផ្លាញ៕
ប្រែសម្រួលៈ ណៃតុលា