ព័ត៌មានអន្តរជាតិ

ប្រធានប្រតិបត្តិ ក្រុងហុងកុង សន្យាបញ្ចប់ភាពវឹកវរ និងស្តារសណ្តាប់ធ្នាប់ ឡើងវិញ


បរទេស៖ នាយកប្រតិបត្តិនៃតំបន់ រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam បាននិយាយថា លោកស្រីបានប្តេជ្ញាចិត្តដឹកនាំ មជ្ឈមណ្ឌលហិរញ្ញវត្ថុដើម្បីប្រមូល ផ្តុំកម្លាំង និងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីស្តារឡើងវិញបន្ទាប់ពី មានភាពវឹកវរនិងភាពចលាចលមួយឆ្នាំ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា លោកស្រី Lam បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួ រយៈពេល ២ សប្តាហ៍ បន្ទាប់ពីការអនុម័តច្បាប់ស្តីពីការការពារសន្តិសុខជាតិថា “ការសាកល្បងដ៏លំបាកបំផុតមិនទាន់មកដល់ទេ”។

នាយកប្រតិបត្តិហុងកុងរូបនេះ បានបន្តថា កាលពីឆ្នាំមុនបានបង្ហាញថា សង្គមហុងកុងកំពុងត្រូវការជាបន្ទាន់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពី“ ប្រទេសមួយប្រព័ន្ធពីរ” ។

លោកស្រីបន្ថែមថា “សម្រាប់រយៈពេលពីរឆ្នាំខាងមុខនេះ ការផ្តោតអារម្មណ៍នៃការងាររបស់ខ្ញុំគឺដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញពីភាពវឹកវរនិងទទួលបានមូលដ្ឋានគ្រឹះត្រឹមត្រូវ” ៕ ប្រែសម្រួលៈ ណៃតុលា

To Top