បរទេស៖ សាលារៀនជាច្រើននៅទូទាំងប្រទេសថៃ នឹងត្រូវបានបិទជាថ្មី ជាការប្រុងប្រយ័ត្នបន្ទាប់ពីមនុស្សពីរនាក់ នៅក្នុងក្រុមដាច់ដោយឡែកបានទៅដល់ប្រទេសថៃ ហើយក្រោយមកត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ១៩ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ទាហានអេហ្ស៊ីបម្នាក់បានធ្វើតេស្តិ៍វិជ្ជមានបន្ទាប់ពីគាត់និងក្រុមយោធាបានធ្វើដំណើរទៅខេត្ត រ៉ាក់យ៉ង ហើយកូនស្រីរបស់អ្នកការទូតស៊ូដង់បានធ្លាក់ខ្លួនឈឺដោយសារវីរុសនេះខណៈក្រុមគ្រួសាររបស់នាងស្ថិតនៅក្នុងទីក្រុងបាងកក ដើម្បីសង្កេតមើលរយៈពេលកំណត់រយៈពេល ១៤ ថ្ងៃ។
សាលារៀននៅតាមបណ្តាខេត្តជាច្រើននឹងបិទទ្វារ ដើម្បីធ្វើតេស្តសិស្សនិងធ្វើអនាម័យនៅក្នុងបរិវេណសាលារៀន។
សាលា Sai Namthip នៅ Sukhumvit Soi 22 ទីក្រុងបាងកក កាលពីថ្ងៃពុធបានបញ្ជាក់ថាខ្លួននឹងបើកថ្នាក់រៀនតាមអ៊ិនធឺរណែតចាប់ពីថ្ងៃស្អែកនេះតទៅ បន្ទាប់ពីវាត្រូវបានបង្ហាញថាគ្រួសាររបស់ក្មេងស្រីស៊ូដង់ បានស្នាក់នៅក្នុងខុនដូក្បែរនោះ។
សាលា Wachirathamsatit នៅ Sukhumvit Soi ១០១ បាននិយាយថា ខ្លួនក៏នឹងត្រូវបិទចាប់ពីថ្ងៃស្អែកដោយលើកឡើង ពីហេតុផលស្រដៀងគ្នានេះដែរ៕ប្រែសម្រួលៈ ណៃតុលា