ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនមិនខ្លាចការដាក់ទណ្ឌកម្មណាមួយ ដែលសហរដ្ឋអាមេរិកអាចនឹងដាក់លើស្ថានភាព នៅសមុទ្រចិនខាងត្បូងនោះទេហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កបញ្ហា និងអស្ថិរភាពក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាសែតមួយថា ទីក្រុងប៉េកាំង សង្ឃឹមថាសហរដ្ឋអាមេរិក នឹងមិនដើរលើផ្លូវខុសទៀតនោះទេ។
ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់ អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានព្រមានកាលពីថ្ងៃអង្គារអំពីការដាក់ទណ្ឌកម្ម ដែលអាចកើតមានប្រឆាំងនឹងមន្រ្តី និងក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា ការបង្ខិតបង្ខំនៅក្នុងសមុទ្រចិនខាងត្បូង។
លោក David Stilwell ជំនួយការរដ្ឋមន្រ្តីក្រសួង ការបទេសអាស៊ីបូព៌ា បានប្រាប់ក្រុមអ្នកវិភាគនៅទីក្រុងវ៉ាស៊ីនតោនថា “គ្មានអ្វីនៅលើតុនោះទេ មានកន្លែងសម្រាប់រឿងនោះ។ នេះជាភាសាដែលជនជាតិចិន យល់ពីសកម្មភាពជាក់ស្តែង គឺជាចម្លើយដែលអាចធ្វើទៅបានរបស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពរបស់ចិន៕ដោយ ឈូក បូរ៉ា