វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សា សន្តិសុខជាតិសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ មិនបានច្រានចោលការដាក់ ទណ្ឌកម្មបន្ថែមលើមន្រ្តីជាន់ខ្ពស់ របស់ចិននោះទេ ដោយសារលទ្ធផលនៃសកម្មភាព ដែលលោកបានធ្វើកាលពីថ្ងៃអង្គារ (១៤ កក្កដា) ដើម្បីដាក់ទណ្ឌកម្មប្រទេសចិន ចំពោះការចាត់ចែងរបស់ខ្លួន ក្រុងហុងកុង។
ច្បាប់ស្វ័យភាពហុងកុង ដែលលោក ត្រាំ បានចុះហត្ថលេខាកាលពីថ្ងៃអង្គារ អនុញ្ញាតឱ្យលោកដាក់ទណ្ឌកម្ម និងរឹតត្បិតទិដ្ឋាការលើមន្រ្តីចិន និងស្ថាប័នហិរញ្ញវត្ថុដែលពាក់ព័ន្ធ នឹងការដាក់ចេញនូវច្បាប់ សន្តិសុខជាតិថ្មីរបស់ចិន នៅហុងកុង។
សារព័ត៌មាន Bloomberg បានរាយការណ៍ថាលោក ត្រាំ បានច្រានចោលការដាក់ ទណ្ឌកម្មបន្ថែមលើមន្ត្រីចិនកំពូល ៗ សម្រាប់ពេលនេះ ដើម្បីចៀសវាងភាពតានតឹង កើនឡើងជាមួយទីក្រុងប៉េកាំង ។
ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិលោក John Ullyot បានកត់សម្គាល់ថាលោក ត្រាំ កាលពីសប្តាហ៍មុន បានចេញការដាក់ទណ្ឌកម្ម ប្រឆាំងនឹងមន្រ្តីគណបក្សកុម្មុយនីស្តចិន ចំពោះការប្រព្រឹត្តរបស់ពួកគេ ទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គួរ ៕
ដោយ ឈូក បូរ៉ា