ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន នៅថ្ងៃពុធនេះ បានសម្តែងនូវការមិនពេញចិត្ត យ៉ាងខ្លាំងរបស់ចិន ចំពោះការប្រឆាំង នឹងការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅឲ្យតំបន់តៃវ៉ាន់របស់ចិន។
អ្នកនាំពាក្យលោក Wu Qian បានធ្វើអត្ថាធិប្បាយ បន្ទាប់ពីសេចក្តីថ្លែងការណ៍មួយ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើសំណើ ដើម្បីផ្តល់កញ្ចប់ផ្ទៀងផ្ទាត់ឡើងវិញ សម្រាប់មីស៊ីល Patriot Advanced Capability-3 ទៅកាន់កោះតៃវ៉ាន់ ក្នុងតម្លៃប៉ាន់ស្មាន ៦២០ លានដុល្លារអាមេរិក។
ចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលជាការបំពានជាក់ស្តែង លើគោលការណ៍ចិនតែមួយ និងសហរដ្ឋអាមេរិក-ចិន។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការសន្ទនារួមគ្នា បានបង្កអន្តរាយដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន និងការជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន៕ ដោយ៖ ឈូក បូរ៉ា

