ព័ត៌មានអន្តរជាតិ

កងទ័ពដែន អាកាសអាមេរិក កំពុងរៀបចំសាកល្បង បច្ចេកវិទ្យាបណ្តាញ គ្រាប់បែក Golden Horde វាយប្រហារគោលដៅ

បរទេស៖ មន្ទីរពិសោធន៍ស្រាវជ្រាវ របស់កងទ័ពអាកាសអាមេរិក (AFRL) កំពុងត្រៀម សម្រាប់ការធ្វើតេស្ត៍ជាលើកដំបូង នៃបច្ចេកវិទ្យាថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យគ្រាប់បែក អាចទាក់ទងគ្នា បាននៅពាក់កណ្ដាលជើងហោះហើរ ដោយធ្វើការសម្រេចចិត្ត អំពីវិធីល្អបំផុត ដើម្បីវាយប្រហារគោលដៅ ដែលបានកំណត់របស់ពួកគេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កងទ័ពអាកាស បានធ្វើការស្រាវជ្រាវជាយូរមក ហើយក្នុងការភ្ជាប់បណ្តាញយន្តហោះ គ្មានមនុស្សបើក និងយន្ដហោះ តាមរយៈបណ្តាញវ័យឆ្លាត សិប្បនិម្មិតដូចជា SkyBorg ប៉ុន្តែពេលនេះ ក្រុមអ្នកស្រាវជ្រាវកំពុងតែសំឡឹង មើលការធ្វើតេស្តដំបូង នៃកម្មវិធីពាក់ព័ន្ធ ដែលនឹងអនុញ្ញាត ឱ្យគ្រាប់បែកនិងមីស៊ីល ធ្វើការសម្រេចចិត្តដោយខ្លួនឯង លើផ្លូវឆ្ពោះទៅគោលដៅរបស់ពួកគេ អំពីវិធីល្អបំផុត ដើម្បីអនុវត្តការវាយប្រហារទាំងនោះ ឱ្យចំគោលដៅ។ ប្រព័ន្ធនេះត្រូវបានគេហៅថា “ Golden Horde” ដែលត្រូវបានដាក់ ឈ្មោះតាមកងទ័ពសេះ ម៉ុងហ្គោល ។

អ្នកចាត់ការទូទៅកម្មវិធី Golden Horde លោក Norma Taylor បានប្រាប់សារព័ត៌មាន Defense News ថា“ [អ្នកធ្វើផែនការបេសកកម្ម] នឹងផ្តល់ព័ត៌មានដល់អាវុធ នៅលើតំបន់ពាក់ព័ន្ធ ដែលជាកន្លែង ដែលវាត្រូវបានគេចាត់ទុកថា សមរម្យសម្រាប់អាវុធ ដើម្បីចូលរួមគោលដៅ ហើយពួកគេនឹងផ្តល់ព័ត៌មានអាវុធនូវ គោលដៅ ដែលគេស្គាល់នៅក្នុងតំបន់នោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top