ក្នុងអំឡុងពេលបើក មហាសន្និបាតនៃ សភាទាំងពីរ ប្រចាំឆ្នាំ២០២០ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានបញ្ជាក់នូវ តួនាទីដ៏សំខាន់ និង ការរួមចំណកដ៏លេចធ្លោរបស់ កងទ័ពក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩ថា ការពិតជាក់ស្តែង បានបង្ហាញម្តងទៀតថា កងទ័ពប្រជាជនជា កងទ័ពដែលបក្ស និងប្រជាជន អាចពឹងផ្អែកបានទាំងស្រុង ។
ក្រោយពីផ្ទុះជំងឺឆ្លងប្រទេសចិន បានប្រឈមនឹងគ្រោះទឹកជំនន់ទៀត កងទ័ពចិនបានដើរ តួនាទីសំខាន់ដូចពេលមុនៗ ដោយបាន បង្កើត “ច្រក អាយុជីវិត” ក្នុងការទប់ទល់ និងជួយសង្គ្រាះគ្រោះ ទឹកជំនន់ ដែលបានបង្ហាញជាថ្មី ម្តងទៀតថា ខ្លួនជាកងទ័ពប្រជាជនដែលបក្ស និងប្រជាជនអាច ពឹងផ្អែកបានទាំងស្រុង ៕







