ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ក្រុងតូក្យូ បង្កើនការព្រមាន ក្នុងកម្រិតខ្ពស់បំផុត ខណៈអ្នកឆ្លងជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំង

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រុងតូក្យូ ត្រូវបានគេបង្កើនការព្រមានក្នុងកម្រិតខ្ពស់ ខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំង ។

កាលពីថ្ងៃម្សិលមិញ គេឃើញពលរដ្ឋនាំគ្នា ពាក់ម៉ាស់មុខនៅស្ថានីយមួយ នៅក្រុងតូក្យូ ដើម្បីការពារការឆ្លងជំងឺ ។

រដ្ឋាភិបាលក្រុងតូក្យូ បានបង្កើនការព្រមានក្នុងកម្រិតខ្ពស់ កាលពីថ្ងៃពុធ សម្រាប់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីកម្រិតទី៣ ដល់កម្រិតខ្ពស់បំផុត គឺកម្រិត៤ហើយ ដោយសារថា វីរុសនៅតែបន្តឆ្លងរាលដាល ។

ក្រុងតួក្យូ ត្រូវបានគេបញ្ជាក់ថា មានករណីថ្មីចំនួន១៦៥នាក់ គិតត្រឹមថ្ងៃពុធ ដែលនៅរក្សា ចំនួនអ្នកឆ្លងជំងឺក្រោម ២០០នាក់ សម្រាប់៣ថ្ងៃជាប់ៗគ្នា ទោះបីជាយ៉ាងនេះក្តី ចំនួនអ្នកឆ្លងជំងឺជាប្រចាំថ្ងៃ បានកើនឡើងលើស១០០នាក់ គិតចាប់ពីថ្ងៃទី២ ខែកក្កដា ជាមួយគ្នានេះដែរ ការឆ្លងប្រចំា ថ្ងៃចុងក្រោយបំផុត សរុបគឺមានរយៈពេល៧ថ្ងៃ ជាបន្តបន្ទាប់មកនេះ គឺស្ថិតក្នុងកម្រិត៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top