បរទេស ៖ ទីភ្នាក់ងារធ្វើដំណើរកម្មសិទ្ធិ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបង្កើន វិស័យទេសចរណ៍នៅភ្នំ Kumgang ជារម្មណីយដ្ឋាន ដែលអ្នកទេសចរកូរ៉េខាងត្បូង មួយរូប ត្រូវបានគេបាញ់សម្លាប់ នៅក្នុងឆ្នាំ២០០៨ ។
យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅថ្ងៃពុធម្សិលមិញនេះ ទីភ្នាក់ងារធ្វើដំណើរអន្តរជាតិ បានបង្ហោះរូបថតនិងទម្រង់ថ្មី ដែលមិនធ្លាក់ឃើញពីមុន ទៅលើគេហទំព័ររបស់ខ្លួន ដែលជាការផ្សព្វផ្សាយលើកកម្ពស់ ស្តីពីលក្ខណៈប្លែកពិសេស របស់ភ្នំនោះ។
គួរបញ្ចាក់ថា ដំណើរទេសចរណ៍ របស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសកូរ៉េខាងជើង មិនបានបន្តដំណើរការ ដោយពេញលេញទេ ក្រោយមានហេតុការណ៍ឆ្នាំ២០០៨មក ហើយនៅក្នុងខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានស្នើឲ្យអនុញ្ញាត ឲ្យមានការធ្វើដំណើរ ទៅកូរ៉េខាងជើង ប៉ុន្តែការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា បានបង្អាក់គម្រោង របស់ទីក្រុងសេអ៊ូលនេះ ៕ ប្រែសម្រួល៖ប៉ាង កុង
