ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ការរឹតបន្តឹង ទិដ្ឋាការលើបុគ្គលិក ក្រុមហ៊ុន ទូរគមនាគមន៍ចិន

បរទេស ៖ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ការរឹតបន្តឹង ទិដ្ឋាការលើបុគ្គលិកក្រុមហ៊ុន បច្ចេកវិទ្យាចិននានា នៅថ្ងៃពុធសប្ដាហ៍នេះ ហើយនេះបានក្លាយជាសកម្មភាព ដ៏ថ្មីបំផុត ធ្វើឡើងដោយរដ្ឋបាលលោក ត្រាំ ដាក់ពិន័យប្រទេសចិន ជុំវិញការរំលោភសិទ្ធិមនុស្ស ។

នៅក្នុងអំឡុងសន្និសីទកាសែត ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Mike Pompeo បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រសួងការបរទេស នឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើបុគ្គលិករបស់ក្រុមហ៊ុន បច្ចេកវិទ្យាចិន ដូចជាក្រុមហ៊ុន ដែលផ្តល់ការផ្គត់ផ្គង់ ផ្នែកសម្ភារៈដល់រដ្ឋាភិបាលនានា ដែលជាប់ពាក់ព័ន្ធ ក្នុងការរំលោភបំពាន សិទ្ធិមនុស្សនៅទូទាំង សកលលោក” ។

គួរបញ្ជាក់ថា ការរឹតបន្តឹងទិដ្ឋាការនោះ គឺត្រូវបានដាក់ក្រោមច្បាប់អន្តោប្រវេសន៍និងសញ្ជាតិ ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក បដិសេធមិនឲ្យអ្នកមិនមែនពលរដ្ឋខ្លួនចូលក្នុងប្រទេស ដែលជាបុគ្គលក្រសួងការបរទេសជឿថា នឹងបង្កឲ្យមានផលវិបាក ប៉ះពាល់ធ្ងន់ធ្ងរដល់គោល នយោបាយបរទេស៕
ប្រែសម្រួល៖ប៉ាង កុង

To Top