ព័ត៌មានអន្តរជាតិ

លោក ត្រាំ គ្រាន់តែចង់ឲ្យមានជំនួប កំពូលកូរ៉េខាងជើង ប្រសិនបើអាចមានការវិវត្តទៅមុខ

បរទេស៖​រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ហាក់មានភាពរារែក​ លើភាពអាចទៅរួចនៃជំនួប កំពូលអាមេរិកមួយទៀត ជាមួយកូរ៉េខាងជើង ដោយនិយាយថា ការបោះឆ្នោតសហរដ្ឋអាមេរិក កំពុងតែខិតចូលមកជិត ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រឹមតែចង់ចូលរួម ប្រសិនបើមានភាពអាចទៅរួច នៃការវិវត្តទៅមុខពិតប្រាកដ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បាននិយាយប្រាប់កិច្ចសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន The Hill ផងដែរថា នៅក្នុងចំណុចនៃពេលវេលានេះ ប្រជាជនកូរ៉េខាងជើងបានជ្រើសរើស មិនចូលរួមក្នុងផ្លូវមួយដែល អាចនាំទៅរកដំណោះស្រាយ ដ៏មានសក្កានុពលនោះទេ។

គួរបញ្ជាក់ថា លោកស្រី គីម យូជុង ជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បាននិយាយកាលពីសប្ដាហ៍មុនថា ជំនួបកំពូលមួយទៀត រវាងបងប្រុសរបស់នាងនិងលោក ត្រាំ គឺទំនងជាមិនកើតឡើងនោះទេក្នុងឆ្នាំនេះ ប៉ុន្តែរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល អាចនៅតែកើតមាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top