បរទេស៖ តុលាការកំពូល របស់សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ចាត់ទុកជាមោឃៈនូវការរៀបចំ ដែលឲ្យក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា មានហ្វែសប៊ុកជាដើម អាចផ្ទេរទិន្នន័យផ្ទាល់ខ្លួន របស់ពលរដ្ឋនៅសហភាពអឺរ៉ុប ទៅសហរដ្ឋអាមេរិក។
តុលាការយុត្តិធម៌អឺរ៉ុប បានចេញសាលក្រមអនុគ្រោះ ដល់សកម្មជនឯកជនអូទ្រីស Max Schrems ដែលប្រឹងប្រែងប្រឆាំងថា អំណាចស៊ើបការណ៍សម្ងាត់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបង្ហាញជាលើកដំបូង កាលពី៧ឆ្នាំមុន ក្នុងសំណុំរឿងក្តីរបស់លោក Edward Snowden នោះ ធ្វើឲ្យទិន្នន័យឯកជន របស់អ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វែសប៊ុកនៅអឺរ៉ុប ធ្លាក់ក្នុងហានិភ័យ ដែលមិនអាចទទួលយកបាន។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ជាដំបូង បានដាក់ពាក្យបណ្ដឹង ទៅគណៈកម្មាធិការ ការពារទិន្នន័យអៀរឡង់ ស្តីពីការផ្ទេរទិន្នន័យរបស់លោក តាមហ្វែសប៊ុក សម្រាប់ដំណើរការនីតិវិធីនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៣៕ ប្រែសម្រួល៖ប៉ាង កុង