បរទេស៖ សមយុទ្ធយោធាមួយ ដែលត្រូវបានធ្វើឡើង ដោយកោះតៃវ៉ាន់ ដើម្បីត្រៀមខ្លួនទប់ទល់ ទៅនឹងការឈ្លានពានណាមួយ ពីសំណាក់ប្រទេសចិន បានចាប់ផ្តើមធ្វើឡើង រយៈពេល៥ថ្ងៃ។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដែលសមយុទ្ធយោធា ក្បែរទៅនឹងឆ្នេរសមុទ្រ ទាមទារដោយចិន ត្រូវបានធ្វើឡើង ប៉ុន្តែមានហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រមួយ បានកើតឡើង ហើយយោធា២រូប បានបាត់បង់ជីវិត។
យោងតាមការអះអាង របស់យោធានៃកោះតៃវ៉ាន់ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រប្រភេទ Bell OH-58D បានធ្លាក់នៅតាមផ្លូវការ ត្រឡប់មកកាន់មូលដ្ឋានទ័ព Hsinchu វិញហើយពីឡុត និងជំនួយការពីឡុត គឺបានបាត់បង់ជីវិតទាំងអស់គ្នា៕
ប្រែសម្រួល៖ស៊ុនលី