បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានបង្ហាញថា ពីជំហបិទទ្វារប្រទេស ក្នុងការចរចាពាណិជ្ជកម្ម “ដំណាក់កាលទី ២” ជាមួយប្រទេសចិន ដោយនិយាយថា លោកគ្មានបំណង ពិភាក្សាជាមួយនឹងក្រុងប៉េកាំងឡើយ អំពីបញ្ហាពាណិជ្ជកម្មនៅពេលនេះ ក្នុងពេលដែលជំងឺរាតត្បាត រាលដាលខ្លាំងនោះ។
នៅក្នុងកិច្ចសំភាសមួយ ជាមួយនឹងសារព័ត៌មាន CBS លោកបានឆ្លើយតបទៅនឹងសំណួរ ថាតើអាមេរិកនឹងចាប់ផ្តើម កិច្ចចរចាដំណាក់កាលទី២ ជាមួយនឹងប្រទេសចិន ឬយ៉ាងណានោះថា៖ សម្រាប់ពេលបច្ចុប្បន្ន ខ្ញុំគ្មានចំណាប់អារម្មណ៍ឡើយ ដើម្បីពិភាក្សា ជាមួយនឹងប្រទេសចិន។
គួរឲ្យដឹងដែរថា ប៉ុន្មានខែចុងក្រោយនេះ លោកត្រាំ បានធ្វើការស្តីបន្ទោសរហូត ទៅលើប្រទេសចិនថា គឺជាអ្នកដែលនៅពីក្រោយវិរុសកូវីដ១៩ និងក៏ជាអ្នកបញ្ជូនវិរុស ទៅកាន់ប្រទេសរបស់ខ្លួនផងដែរ ហើយដាក់បន្ទុកឲ្យរដ្ឋាភិបាលប៉េកាំង គឺជាអ្នកទទួលខុសត្រូវធំបំផុត សម្រាប់ហេតុការណ៍រីករាលដាល ដ៏ខ្លាំងក្លាបែបនេះ៕
ប្រែសម្រួល៖ស៊ុនលី