បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប្រទេសតួកគី កំពុងបង្ហាញក្តីរំពឹងឡើងវិញ ទៅលើវិស័យទេសចរណ៍របស់ខ្លួន ក្នុងពេលដែលការមកដល់ របស់ទេសចរណ៍ជនជាតិរុស្ស៊ី ក៏ចាប់ផ្តើមមានឡើងវិញ ហើយផងដែរនោះ។
ការហោះហើរទៅវិញទៅមក រវាងប្រទេសតួកគីនិងរុស្ស៊ី ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ហើយក្រោយការអាក់ខានមួយរយៈ ដោយសារបញ្ហាវិបត្តិកូវីដ១៩។
លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសតួកគី Adil Karaismailoglu បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសទាំងពីរ បានឈានទៅដល់កិច្ចព្រមព្រៀងទ្វេភាគី ក្នុងការហោះហើររកគ្នាធម្មតាឡើងវិញ ក្រោយរយៈពេល២ខែកន្លះ ដែលបានផ្អាក។
គួរបញ្ជាក់ដែរថា ប្រទេសតួកគី បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ប្រមាណជា៤៥លាននាក់ កាលពីឆ្នាំ ទៅដែលក្នុងនោះមាន៥លាននាក់ ជាជនជាតិរុស្ស៊ី និងអាចប្រមូលលុយបាន ទៅដល់ ៣៤,៥ពាន់ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី