មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា បានឲ្យដឹងថា រដ្ឋាភិបាលក្រុងមូស្គូ បានហៅសកម្មភាពគម្រាមកំហែង របស់អាមេរិក ក្នុងការដាក់ទណ្ឌកម្ម ទៅលើបំពង់បង្ហូរប្រេងរបស់ខ្លួន ជាមួយនឹងអាល្លឺម៉ង់នោះថា ជាការប្រកួតប្រជែង ដែលមិនមានភាពស្មើគ្នាឡើយ។
កន្លងមកថ្មីៗនេះ អាមេរិកបានប្រកាស គម្រាមធ្វើការដាក់ទណ្ឌកម្ម ទៅលើបំពងបង្ហូរប្រេងរបស់រុស្ស៊ី ចំនួន២គឺ Nord Stream 2 សម្រាប់ពាណិជ្ជកម្មប្រេងរុស្ស៊ី និងអាល្លឺម៉ង់និង TurkStream រវាងតួកគីនិងរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានផ្ញើការព្រមានថ្មីៗ អំពីការដាក់ទណ្ឌកម្ម ដែលអាចកើតមានដល់ក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងគម្រោងទាំងពីរនេះ ដោយនិយាយថា ពួកគេមិនមែនជាពាណិជ្ជកម្មទេ ប៉ុន្តែបម្រើជាឧបករណ៍របស់ទីក្រុងមូស្គូ ដើម្បីកេងចំណេញ ការពឹងផ្អែករបស់អឺរ៉ុប ទៅលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ដែលទីបំផុតធ្វើឱ្យអន្តរាយ ដល់សន្តិសុខនៅតំបន់ អាត្លង់ទិចទាំងមូលតែម្តង៕
ប្រែសម្រួល៖ស៊ុនលី