ព័ត៌មានអន្តរជាតិ

តើ ISIS កើតឡើងបានដោយរបៀបណា ហើយក្នុងគោលបំណងអ្វី?

ប្រភពព័ត៌មានរបស់ CNN ដែលធ្លាប់បានធ្វើការ សរសេរចុះផ្សាយទៅលើអត្ថបទមួយ ដែលបានបកស្រាយពីការពិតមួយចំនួន របស់ក្រុមISIS ដែលបានធ្វើការរាតត្បាតពិភពលោក ជាពិសេសប្រទេស នៅក្នុងតំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

ក្រុម ISIS គឺមានប្រភពកំណើតដំបូង ពីក្រុមតូចៗដែលមានទំនាក់ទំនង ជាមួយនឹងក្រុមភេវរកម្មអាល់កៃដា ដែលមានគោលការណ៍ចំបងធំ ប្រយុទ្ធប្រឆាំងជាមួយនឹងសហរដ្ឋអាមេរិក ហើយវាត្រូវបានគេដាក់ឈ្មោះថា ក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងក៏ដូចជាក្រុម the Levant (ISIL)។ តាមរយៈព័ត៌មាន ដែលមាននៅក្នុងគេហទំព័រយក្ស Wikipedia បានសរសេរថា សកម្មភាពរបស់ក្រុមនេះ ត្រូវបានចាប់ផ្តើមឡើង គិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មកទល់បច្ចុប្បន្ន។

ISIS គឺមានបំណងសំខាន់មួយ ដើម្បីបង្កើតរដ្ឋឥស្លាមមួយយ៉ាងធំ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងតំបន់ក្បែរៗជាច្រើនទៀត។ ក្រុម ISIS មានសមត្ថភាព ក្នុងការប្រើប្រាស់ ឧបករណ៍ទំនាក់ទំនងសង្គម និងអ៊ឺនធឺណេតយ៉ាងស្ទាត់ជំនាញ ក្នុងការបញ្ចុះបញ្ចូល ក្រុមមនុស្ស ឲ្យចូលរួមជាមួយខ្លួន ក្នុងការកម្ទេចទីកន្លែងសក្ការបូជានានា និងក៏ដូចជាការសម្លាប់ក្រុមមនុស្ស ដែលប្រឆាំងទៅនឹងពួកគេផងដែរ ហើយគេនិយាយថា នឹងអាចត្រឡប់ទៅរកសម័យដើម នៃកំណើតនៃសាសនាឥស្លាម របស់ពួកគេវិញ។

ហើយបើយោងតាម របាយការណ៍ចុងក្រោយមួយ របស់អង្គការសហប្រជាជាតិ នៅពេលថ្មីៗក្នុងឆ្នាំនេះ បានឲ្យយើងដឹងថា ក្រុមISIS កំពុងមានចំណាត់ខ្មាំង ដែលក្លាយទៅជាទាសករ បម្រើការងាររបស់ខ្លួន ទៅដល់ជាង៣៥០០នាក់ ដោយភាគច្រើនសុទ្ធតែជាស្ត្រី និងក្មេងៗ ដែលមានប្រភព មកពីសហគមន៍Yazidi៕

ប្រែសម្រួល:ស៊ុនលី

To Top