ព័ត៌មានអន្តរជាតិ

ចិន រិះគន់ការឆ្លើយតប របស់អាមេរិកចំពោះច្បាប់ សន្តិសុខហុងកុងថា ជាគំនិតអ្នកលេង

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទមានគំនិតអ្នកលេង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឲ្យបញ្ចប់សិទ្ធិ ពិសេសរបស់ហុងកុង ក្រោយច្បាប់សហរដ្ឋអាមេរិក ក្នុងដំណើរឆ្លើយតបចំពោះការ ដាក់ច្បាប់សន្តិសុខថ្មី របស់ទីក្រុងប៉េកាំង ទៅលើអតីតអាណានិគម អង់គ្លេសមួយនេះ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ការិយាល័យទំនាក់ទំនង របស់ទីក្រុងប៉េកាំង ប្រចាំនៅទីក្រុងហុងកុង បាននិយាយប្រាប់ថា ទង្វើបែបនេះ នឹងត្រឹមតែធ្វើឲ្យខូចខាតដល់ ផលប្រយោជន៍សហរដ្ឋអាមេរិក ស្របពេលមានការប៉ះពាល់ តិចតួចលើហុងកុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ ការិយាល័យទំនាក់ទំនង របស់ទីក្រុងប៉េកាំងនោះ បាននិយាយប្រាប់ដូច្នេះថា ការជ្រៀតជ្រែកមិនសមហេតុផល និងការគម្រាមកំហែងដោយឥតខ្មាស់អៀន ធ្វើឡើងដោយសហរដ្ឋអាមេរិក គឺជាគំនិតរបស់ក្រុមអ្នកលេង និងជាអាកប្បកិរិយាសម្លុតគម្រាម” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top