បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែរស់នៅមិនចេញ បង្ហាញខ្លួននៅទីសាធារណៈ ក្នុងរយៈពេលពាក់កណ្ដាលដំបូងនៃឆ្នាំ២០២០ ស្របពេល ដែលប្រទេសកូរ៉េខាងជើង បិទច្រកព្រំដែនរបស់ខ្លួន ក្រោយពីមានការផ្ទុះរាតត្បាតឆ្លង មេរោគកូរ៉ូណាលើពិភពលោក ។
លោក Jang Cheol-un ជាអ្នកស្រាវជ្រាវមួយរូប នៅវិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េ របស់ទីក្រុងសេអ៊ូល បាននិយាយក្នុងដំណើរវិភាគ ស្តីពីសកម្មភាព នៅទីសាធារណៈរបស់លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មេដឹកនាំកូរ៉េខាងជើង បានធ្វើការបង្ហាញខ្លួន ក្នុងកំណត់ត្រាទាបបំផុត ចាប់តាំងពីបានកាន់អំណាច ទាំងស្រុង ក្នុងឆ្នាំ២០១២មក ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Jang Cheol-un បាននិយាយក្នុង សេចក្តីវិភាគរបស់លោកថា មេដឹកនាំកូរ៉េខាងជើង ប្រហែលជាកាត់បន្ថយវត្តមានចូលរួម ក្នុងព្រឹត្តិការណ៍សាធារណៈរបស់លោក ដោយសារតែក្តីព្រួយបារម្ភ អំពីមេរោគកូរ៉ូណា៕
ប្រែសម្រួល៖ប៉ាង កុង