បរទេស ៖ រដ្ឋាភិបាល នៃទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ បានប្រកាសថា ចិននឹងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន Lockheed Martin ដែលកន្លងមក បានចូលរួមក្នុងការ លក់អាវុធបច្ចេកវិទ្យាចុងក្រោយ របស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ដែលជាទីតាំងកំពុងទាមទារ ដោយចិនហើយវាបាន ធ្វើឲ្យមានភាពតានតឹងបន្ថែមទៀត ដល់ទំនាក់ទំនង ជាមួយនឹងអាមេរិក ។
គួររំលឹកដែរថា កាលពីសប្តាហ៍មុន រដ្ឋាភិបាល អាមេរិកបានប្រកាសផ្តល់សិទ្ធ ឲ្យក្រុមហ៊ុន Lockheed Martin ក្នុងការផ្តល់កុងត្រា ជាកញ្ចប់ដែលមានតម្លៃរហូតទៅដល់៦២០លានដុល្លារ ដើម្បីធ្វើទំនើបកម្មដល់អាវុធ របស់កោះតៃវ៉ាន់ ជាពិសេសប្រព័ន្ធ ការពារមីស៊ីល Patriot។
អ្នកនាំពាក្យ របស់ក្រសួង ការបរទេសចិន លោក Zhao Lijian ក៏បានធ្វើការអំពាវនាវផងដែរ ឲ្យរដ្ឋាភិបាលអាមេរិក ក្នុងការបញ្ចប់ទៅក្នុងការលក់ អាវុធទាំងឡាយទៅឲ្យកោះតៃវ៉ាន់ ដើម្បីជៀសវាងការធ្វើឲ្យខូចខាត ដល់ទំនាក់ទំនងរវាងអាមេរិក និងចិននិងក៏ដូចជាស្ថេរភាព និងសន្តិភាពជូនកោះតៃវ៉ាន់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី