ព័ត៌មានអន្តរជាតិ

អាមេរិកផ្តោត ដាក់បម្រាម ធ្វើដំណើរលើ សមាជិកបក្ស កុម្មុយនិស្តចិន ទំាងអស់

បរទេស ៖ រដ្ឋបាលលោក ត្រាំ កំពុងតែពិចារណា ដាក់បម្រាមមិនឲ្យសមាជិកបក្ស កុម្មុយនិស្តចិនទាំងអស់ និងក្រុមគ្រួសារ របស់ពួកគេ ធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ហើយនេះនឹងជា ចំណាត់ការមួយ ដែលធ្វើឲ្យចំណងមិត្តភាព តានតឹងស្រាប់ របស់អាមេរិកនិងចិន មានភាពកាន់ តែអាក្រក់ឡើង។

ប្រភពព័ត៌មានមួយ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ថា មន្ត្រីជាន់ខ្ពស់ ដែលកំពុងតែពិភាក្សាគ្នា ពីបញ្ហានោះ បានចាប់ផ្តើមចែកចាយសេចក្តីព្រាង នៃបទបញ្ជាប្រធានាធិបតី ដែលអាចទៅរួច ប៉ុន្តែការជជែកវែកញែក គឺស្ថិតនៅក្នុងដំណាក់ កាលដំបូង ហើយបញ្ហានេះ មិនទាន់បញ្ជូនទៅឲ្យ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយនោះទេ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាគ្នា ដែលរាយការណ៍ដំបូង ដោយកាសែត New York Times នោះ គឺផ្តោតលើថា តើត្រូវបដិសេធ ទិដ្ឋាការ ចំពោះជនជាតិចិន រាប់សិបលាននាក់ ជាអ្វីដែលនឹងក្លាយជា ចំណាត់ការដ៏តឹងរឹងបំផុតមួយ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរបង្កឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងប៉េកាំង ដែលអ្នកខ្លះបានប្រដូច វាទៅនឹងង្គ្រាមត្រជាក់ថ្មី៕
ប្រែសម្រួល៖ប៉ាង កុង

To Top