ព័ត៌មានអន្តរជាតិ

មន្រ្តីអឺរ៉ុប៖ អ៊ីស្រាអែល កំពុងព្យាយាមអូស លោក ត្រាំ ឱ្យចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ មុនការបោះឆ្នោតនៅខែវិច្ឆិកា

បរទេស៖ អ៊ីរ៉ង់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ បានទទួលរងនូវឧប្បត្តិហេតុ ដែលមិនអាចពន្យល់ បាននៅទីតាំងងាយរងគ្រោះ ដែលជាប់ទាក់ទង នឹងកម្មវិធីយោធា និងនុយក្លេអ៊ែររបស់ខ្លួន។ ឧប្បតិហេតុមួយចំនួន ត្រូវបានគេដាក់បន្ទុក ទៅលើអ៊ីស្រាអែល ដែលមិនបានបញ្ជាក់ជាសាធារណៈ ឬបដិសេធតួនាទីរបស់ខ្លួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីសហភាពអឺរ៉ុប ដែលមិនបញ្ចេញឈ្មោះមួយរូប បានប្រាប់ Business Insider ថា មានការព្រួយបារម្ភនៅអ៊ឺរ៉ុបថា អ៊ីស្រាអែលប្រហែលជា កំពុងព្យាយាមអូសទាញសហរដ្ឋអាមេរិក ឱ្យមានជម្លោះជាមួយអ៊ីរ៉ង់ មុនការបោះឆ្នោតទូទៅ នៅអាមេរិកខែវិច្ឆិកា។

មន្ត្រីសហភាពអឺរ៉ុបរូបនេះ ត្រូវបានគេដកស្រង់សំដី ដោយនិយាយថា “ ខ្ញុំបារម្ភខ្លាចផែនការ របស់អ៊ីស្រាអែលនៅទីនេះ គឺដើម្បីបង្កឱ្យមាន ការឆ្លើយតបរបស់អ៊ីរ៉ង់ ដែលអាចប្រែទៅជាការកើនឡើង ខាងយោធាមួយ ខណៈដែលលោក ដូណាល់ ត្រាំ នៅតែស្ថិតក្នុងតំណែង” ។

ប្រធានាធិបតីអាមេរិក ដែលជាអ្នកគាំទ្រសម្ពាធអតិបរិមាទៅលើអ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលរឹងមាំ កំពុងតាមដានការបោះឆ្នោត នៅពីក្រោយគូប្រជែងរបស់គាត់ គឺលោក Joe Biden ដែលមានរយៈពេលតិចជាង ៤ ខែទៀត ដើម្បីបន្តការបោះឆ្នោតលើកក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top