បរទេស៖ កាលពីថ្ងៃពុធកន្លងទៅលោក Kevin Stitt អភិបាលរដ្ឋ Oklahoma បានប្រកាសថាលោកតបានតេស្តវិជ្ជមានកូវីដ១៩ ពោលគឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលបានចូលរួមក្នុងយុទ្ធនាការមួយ របស់លោកប្រធានាធិបតីដូណាល់ត្រាំ នៅក្នុងទីក្រុង Tulsa។
ថ្លែងប្រាប់ទៅកាន់សន្និសិទសារព័ត៌មាន លោកអភិបាលរដ្ឋបានបញ្ជាក់ថាតាំង ពីល្ងាចថ្ងៃអង្គារដែលលោកបានទទួលលទ្ធផលវិជ្ជមាន នៃវិរុសដ៏កាចសាហាវមួយនេះហើយលោកក៏ត្រូវបានដឹងថាជាអភិបាលរដ្ឋ មកពីបក្សសាធារណៈដំបូងគេបង្អស់ហើយដែលបានឆ្លងវិរុសកូវីដ១៩។
លោក Stitt បានបន្តដែរថាលោកមិនមានអ្វីជាបញ្ហាធំដំ សម្រាប់សុខភាពឡើយនៅពេលនេះហើយក៏មិនមានការឈឺចាប់ ណាមួយកើតឡើងលើខ្លួនឬក៏សូម្បីតែផ្តាសាយអ្វីនោះដែរប៉ូន្តែជាសំណាងល្អ ក្រុមគ្រួសាររបស់លោកមិនត្រូវរកឃើញវិជ្ជមានកូវីដ១៩ឡើយ៕
ប្រែសម្រួល៖ស៊ុនលី