ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសផែនការ អាមេរិក ផ្តោតគោលដៅ លើបក្សកុម្មុយនិស្ត ចិន

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការថ្កោលទោសចំពោះសហរដ្ឋអាមេរិក ក្រោយពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក ត្រាំ កំពុងតែពិចារណាបម្រាមធ្វើដំណើរ លើសមាជិកបក្សកុម្មុយនិស្តចិន។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង លោកស្រី Hua Chunying បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្នសីទកាសែតមួយថា ទង្វើរារាំងសមាជិកបក្សកុម្មុយនិស្តចិននិងក្រុមគ្រួសារពួកគេ មិនឲ្យចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក នឹងជាសកម្មភាពប្រឆាំងជនជាតិចិន១,៤ពាន់លាននាក់ ឬក៏ប្រជាជនទាំងអស់របស់ចិនតែម្តង។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោកស្រីបាននិយាយបន្តទៀតថា គោលនយោបាយបែបនេះ នឹងប្រឆាំងដល់ផលប្រយោជន៍របស់ប្រជាជនចិននិងប្រជាជនអាមេរិក ហើយវាគឺជាសំណើមិនសមហេតុផ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top