វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានផ្តល់ជម្រើសដល់សេតវិមាន ដើម្បីកាត់បន្ថយកម្រិតកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ដោយដកស្រង់សម្តីរបស់មន្រ្តីសហរដ្ឋអាមេរិក ដែលមិនបញ្ចេញឈ្មោះឲ្យដឹងថាជម្រើសនានាត្រូវបានបង្ហាញនៅក្នុងខែមីនា បន្ទាប់ពីមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយនៃជម្រើសក្នុងការដកកងទ័ពពីជុំវិញពិភពលោករួមទាំងនៅមជ្ឈឹមបូព៌ា អាហ្វ្រិក អឺរ៉ុប និងអាស៊ី របស់អាមេរិក។
សេតវិមាន បានស្នើសុំការពិនិត្ស្ជ្ងស្នើសុំការពិនិត្យឡើងវិញ ក្រោយហើយនៅខែធ្នូ មន្ទីរប៉ង់តាហ្គោន អាចមានគំនិតទូលំទូលាយ។
យោងតាម WSJ មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយចំនួនកងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូងពីចំនួន ២៨.៥០០ នាក់នាពេលបច្ចុប្បន្ននេះទេ ៕
ដោយ ឈូក បូរ៉ា