សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការខិតខំដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ប្រជាជនកូរ៉េខាងជើង រួមទាំងការធានាសិទ្ធិរបស់ពួកគេ គួរតែត្រូវបានធ្វើឡើងតាមរបៀបមួយ ដែលមិនធ្វើឱ្យមានភាពតានតឹងកើនឡើង។
ការកត់សម្គាល់នេះធ្វើឡើង បន្ទាប់ពីកាសែតក្នុងស្រុកមួយបានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក Park Sang-hak សកម្មជន ដែលដឹកនាំចលនាប្រយុទ្ធដើម្បីសេរីភាពកូរ៉េខាងជើង និងអង្គការអន្តរជាតិមួយ កំពុងរៀបចំដាក់ញត្តិទៅអង្គការសហប្រជាជាតិ ប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង។
អ្នកនាំពាក្យរងរបស់ក្រសួង លោក Cho Hey-sil បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “ការបញ្ជូនខិត្តប័ណ្ណទៅកូរ៉េខាងជើង បង្កើនភាពតានតឹងអន្តរកូរ៉េហើយបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែន ហើយវាត្រូវតែបញ្ឈប់ជាបន្ទាន់”៕
ដោយ ឈូក បូរ៉ា