ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងព្រួយបារម្ភចំពោះ ការកើនឡើងនៃការប្រើប្រាស់ ទណ្ឌកម្មរបស់អាមេរិក

ព្រុចសែល៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការប្រើប្រាស់ទណ្ឌកម្ម ឬការគំរាមកំហែងនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន និងផលប្រយោជន៍អឺរ៉ុប។

 លោក Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានឃើញនូវនិន្នាការ ដែលកំពុងវិវឌ្ឍនេះក្នុងករណីអ៊ីរ៉ង់ គុយបា តុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយថ្មីៗនេះគម្រោង Nord Stream 2 និង TurkStream ។

 ដោយសង្កត់ធ្ងន់ថា“ គោលនយោបាយអឺរ៉ុប គួរតែត្រូវបានកំណត់នៅអឺរ៉ុប មិនមែនដោយប្រទេសទីបី នោះទេ” លោក Borrell បានបន្ថែមថាសហភាពអឺរ៉ុប ប្រឆាំងនឹងការប្រើប្រាស់ទណ្ឌកម្មរបស់ប្រទេសទីបី លើក្រុមហ៊ុនអឺរ៉ុប ដែលធ្វើអាជីវកម្មស្របច្បាប់ហើយប្លុកនេះចាត់ទុកថា ការអនុវត្តការដាក់ទណ្ឌកម្មបន្ថែម ដែលផ្ទុយនឹងច្បាប់អន្តរជាតិ”៕

ដោយ ឈូក បូរ៉ា

To Top