សេអ៊ូល៖ ក្រុមប្រឹក្សាស្រាវជ្រាវ វិទ្យាសាស្ត្ររបស់ក្រុងព្យុងយ៉ាង បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងបង្កើតវ៉ាក់សាំង សម្រាប់ជំងឺកូវីដ-១៩ នេះដោយខ្លួនឯង។
យោងតាមរបាយការណ៍ ដែលបានចុះផ្សាយនៅលើគេហទំព័រ Mirae គេហទំព័រដែលគ្រប់គ្រងដោយ គណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រដ្ឋកូរ៉េខាងជើង បានឲ្យដឹងថាអ្នកវិទ្យាសាស្ត្រ របស់ខ្លួនកំពុងតែធ្វើការពិសោធន៍ ដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
របាយការណ៍បានឲ្យដឹងថា ការអភិវឌ្ឍវ៉ាក់សាំងនេះ ត្រូវបានដឹកនាំដោយវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្របណ្ឌិតសភា វិទ្យាសាស្ត្រវេជ្ជសាស្ត្រ កូរ៉ខាងជើង ដោយប្រើអង់ស៊ីមបំលែង (ACE2)៕
ដោយ ឈូក បូរ៉ា