បរទេស៖ សហរដ្ឋអាមេរិកបាន កោតសរសើរចំពោះមេរៀន និងបទពិសោធន៍ ស្តីពីការគ្រប់គ្រងជំងឺកូវីដ១៩ របស់បណ្តាប្រទេសអាស៊ាន ដោយអំពាវនាវឱ្យមាន ការសម្របសម្រួល ក្នុងការដោះស្រាយជាមួយនឹង ការរីករាលដាលនៃជំងឺរាតត្បាតនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សារនេះត្រូវបានបញ្ជូនទៅ ក្នុងកិច្ចពិភាក្សាតាមអ៊ិនធរណេត ដែលធ្វើឡើងនៅសប្តាហ៍នេះ ជាមួយសមាជិកសភាអាមេរិកលោក Joaquin Castro នៃរដ្ឋតិចសាស់ ដែលជាអនុប្រធាននៃគណៈកម្មាធិការ កិច្ចការបរទេសនៃសភា និងសហប្រធាននៃ ក្រុមប្រឹក្សាកុម្មុយនីស្តសភា ស្តីពីសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ។
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បាននិយាយថា ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ននេះ ប្រទេសវៀតណាមបាន សហការជាមួយសមាជិកប្លុកដទៃទៀត ដើម្បីរក្សារាល់សកម្មភាពទាំងអស់ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ហើយសង្ឃឹមថា ក្នុងពេលឆាប់ៗ ប្រទេសជាតិ (វៀតណាម) អាចស្វាគមន៍មេដឹកនាំនិងដៃគូអាស៊ាន រួមទាំងប្រធានាធិបតីដូណាល់ត្រាំ មកកាន់ទីក្រុងហាណូយ សម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកានេះ។
លោក Castro បានសម្តែងការកោតសរសើរ ចំពោះការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតនៅអាស៊ាន ជាពិសេសប្រទេសវៀតណាម ដែលមិនមានរបាយការណ៍ថា មានអ្នកស្លាប់ឡើយ ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន – សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយរោគរាតត្បាត ៕
ប្រែសម្រួលៈ ណៃ តុលា