ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហើរយន្តហោះ ឈ្លបយកការណ៍លើកូរ៉េខាងត្បូង បន្ទាប់ពីលោកគីមជុងអ៊ុន បើកកិច្ចប្រជុំជាមួយ មន្រ្តីស៊ើបការណ៍សម្ងាត់ កំពូលរបស់ប្រទេស

បរទេស៖ សហរដ្ឋអាមេរិក​ បានហោះហើរយន្ដហោះ ស៊ើបការណ៍មួយគ្រឿង នៅពីលើប្រទេសកូរ៉េនៅព្រឹកថ្ងៃច័ន្ទ ដែលជាផ្នែកមួយនៃ ប្រតិបត្តិការយោធាជាទៀងទាត់ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់ ដល់ប្រជាជននៅពេលនេះ ក្នុងការបង្ហាញនូវសម្ពាធ ទៅលើប្រទេសកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាម ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា យន្តហោះស៊ើបការណ៍ RC-135W Rivet Joint របស់កងទ័ពអាកាសអាមេរិក ត្រូវបានគេប្រទះឃើញនៅខាងលើ រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង នៅម៉ោងប្រហែល ១០ ព្រឹក (ម៉ោង ១ រសៀល) ដោយពុំមានសេចក្តីរាយការណ៍ណាមួយ ប្រាប់ឱ្យដឹងឡើយ។

ដោយដកស្រង់ប្រភព និងអ្នកជំនាញដែលមិន បញ្ចេញឈ្មោះទីភ្នាក់ងារ ព័ត៌មានបាននិយាយថា ការពិតដែលថាយន្ដហោះ ត្រូវបានគេប្រទះឃើញអាច មានគោលបំណងដាក់សម្ពាធ លើប្រទេសកូរ៉េខាងជើង។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានបើកកិច្ចប្រជុំជាមួយមន្រ្តី ស៊ើបការណ៍សម្ងាត់កំពូល របស់ប្រទេសដើម្បីពិភាក្សាអំពីការពង្រឹង“ ការទប់ស្កាត់សង្គ្រាម” របស់ទីក្រុងព្យុងយ៉ាង នៅពីក្រោយនៃការកើនឡើង នៃហានិភ័យសន្តិសុខ នៅក្នុងឧបទ្វីបនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top