ព័ត៌មានអន្តរជាតិ

បារាំងចេញច្បាប់ថ្មី ចាំបាច់ត្រូវតែពាក់ម៉ាស ចាប់ពីអាយុ១០ឆ្នាំឡើង នៅគ្រប់ទីកន្លែងសាធារណៈ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសបារាំង បានចេញបញ្ជាជាច្បាប់ថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃនេះទៅ ដើម្បីកាត់បន្ថយ ក្តីព្រួយបារម្ភ អំពីការរីករាលដាល នៃវិរុសកូវីដ១៩។

ច្បាប់ថ្មីបានចែងថា ការពាក់ម៉ាសគឺ ក្លាយទៅជារឿងចំាបាច់បំផុត ដែលត្រូវតែធ្វើសម្រាប់មនុស្ស ដែលមានអាយុចាប់ពី១០ឆ្នាំឡើង ទោះបីជានៅភោជនីយដ្ឋាន សណ្ឋាគារ ហាងនានាផ្សារ ទំនើបសារមន្ទីរ រោងកុន ទីកន្លែងប្រគុំតន្ត្រី និងទោះបីជាកន្លែង សាធារណៈខាងក្នុងឬខាងក្រៅក្តៅ។

ចំពោះច្បាប់នេះ នឹងដាក់ពិន័យជាទឹកប្រាក់ ប្រមាណជា១៣៥អ៊ឺរ៉ូឬ១៥៤ដុល្លារ ចំពោះជនរូបណា ដែលល្មើសនិងមិនព្រមពាក់ម៉ាស ។ គួរបញ្ជាក់ឲ្យដឹងដែរថា មកដល់ពេលនេះតួលេខ នៃអ្នកស្លាប់ដោយសារកូវីដ១៩ នៅបារាំងមានចំនួនកើន ដល់ទៅ៣០១៥២នាក់មកហើយ និងអ្នកឆ្លងមានចំនួន១៧៤៦៧៤ករណី៕

ប្រែសម្រួល៖ស៊ុនលី

To Top