បាងកក ៖ លោក Veerathai Santiprabhob ទេសាភិបាលធនាគារ កណ្តាលថៃ បានលើកឡើងថា ប្រទេសថៃ អាចប្រែក្លាយវិបត្ដជំងឺកូវីដ-១៩ ទៅជាឱកាស នៃការអភិវឌ្ឍន៍តាមរយៈការរៀបចំរចនាសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹង សហគមន៍ជនបទ។
លោក Veerathai បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយស្តីពី“ ទិសដៅសេដ្ឋកិច្ចក្រោយការគ្របដណ្តប់” ដែលជាព្រឹត្តិការណ៍មួយ ដែលមានការចូលរួម ពីធនាគារិក និងអ្នកតំណាង មកពីក្រុមហ៊ុនពហុជាតិ ដែលថា ខ្លួនអាចកែប្រែវិបត្ដិនេះ ទៅជាឱកាសអភិវឌ្ឍវិញបាន ។
លោកបានបន្ថែមថា អត្រាកំណើនរបស់ប្រទេសថៃ សម្រាប់ឆ្នាំ ២០២០ អាចនឹងមានកម្រិតទាបបំផុត នៅអាស៊ីអាគ្នេយ៍ដោយសាររចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់ប្រទេសថៃ ពឹងផ្អែកលើការនាំចេញ និងទេសចរណ៍ ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយវិបត្ដិជំងឺ -១៩៕ដោយ ឈូក បូរ៉ា