ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងប្រធានាធិបតីបារាំង ពិភាក្សាអំពីដំណោះស្រាយ នៅលីប៊ី

បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយគ្នាជាមួយប្រធានាធិបតី បារាំង លោក Emmanuel Macron ស្តីពីវិធីបំបាត់ ស្ថានភាពតានតឹង នៅក្នុងប្រទេសលីប៊ី នេះយោងតាមសេចក្តីថ្លែងការណ៍ មួយរបស់សេតវិមាន ។

សេចក្តីថ្លែងការណ៍ នោះបាននិយាយថា ជម្លោះក្នុងប្រទេសលីប៊ី រវាងរដ្ឋាភិបាលដែលអន្តរជាតិ ទទួលស្គាល់ក្នុងទីក្រុងទ្រីប៉ូលី និងកងកម្លាំង របស់លោក Khalifa Haftar មានមូលដ្ឋាន នៅភាគខាងកើតប្រទេស ត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង ដោយវត្តមានកងកម្លាំង និងអាវុធបរទេស ។

គួរបញ្ជាក់ថា ភាគីសង្គ្រាមទាំងសងខាង ក្នុងប្រទេសលីប៊ី ពឹងផ្អែកយ៉ាងខ្លាំងក្លា លើសម្ពន្ធមិត្តបរទេស ដែលកំពុងស្វែងរករបៀបវារៈយុទ្ធសាស្ត្រ និងនយោបាយ នៅក្នុងប្រទេសនេះ។ តួកគីបានបង្កើនការគាំទ្រផ្នែកយោធា សម្រាប់រដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់ ចំណែកលោក Khalifa Haftar ទទួលបានការគាំទ្រពីប្រទេសនានា ដូចជាសហភាព អារ៉ាប់រួម អេហ្ស៊ីប រុស្ស៊ី និងហ្សកដានី ៕ប្រែសម្រួល៖ប៉ាង កុង

To Top