ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី សិង្ហបុរី យល់ព្រមធ្វើការជាមួយគ្នា លើប្រព័ន្ធផ្លូវដែក ឆ្លងកាត់ព្រំដែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានឈានទៅដល់ការ យល់ព្រមគ្នាដើម្បីចាប់ផ្តើម ធ្វើការងារទៅលើប្រព័ន្ធ ដឹកជញ្ជូនលឿនឬហៅថា RTS (Rapid Transit System) ដែលនឹងមានវត្តមាន ឡើងនៅព្រំដែនរវាងគ្នា ។

យោងតាមការបញ្ជាក់បន្ថែម ពីសំណាក់លោករដ្ឋមន្ត្រីដឹកជញ្ជូន របស់ប្រទេសម៉ាឡេស៊ីលោក Wee Ka Siong បានឲ្យយើងដឹងទៀតថា បញ្ហាទាំងឡាយដែលធ្លាប់ លើកឡើងត្រូវបានសម្រេចចិត្ត នៅក្នុងកិច្ចប្រជុំជាច្រើន កាលពីពេលចុងក្រោយនេះ ហើយជឿជាក់ថា ការដ្ឋានសាងសងនឹងចាប់ផ្តើម ឡើងនៅខែមករា ឆ្នាំក្រោយ និងបញ្ចប់ទៅនៅក្នុងឆ្នាំ២០២៦។

គួរបញ្ជាក់ដែរថា ប្រព័ន្ធធ្វើដំណើរផ្លូវលឿន RTS នេះមានចំងាយ ៤គីឡូម៉ែត្រ ដែលនឹងរត់តភ្ជាប់គ្នាពីតំបន់ Bukit Chagar នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ីទៅកាន់តំបន់ Woodlands ប្រទេសសិង្ហបុរី និងអាចផ្ទុកអ្នកដំណើរទៅវិញទៅមក រហូតទៅដល់ ១០០០០នាក់ក្នុងមួយម៉ោង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top