ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ ចុងក្រោយមនុស្ស យ៉ាងហោចណាស់ម្នាក់ ក្នុងចំណោមបួននាក់ នៅក្រុងដេលី មានផ្ទុកកូវីដ១៩

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារបានឲ្យដឹងថា ការសិក្សាថ្មីមួយ ដែលត្រូវបានធ្វើឡើង បានរកឃើញមនុស្ស យ៉ាងហោចណាស់១នាក់ ក្នុងចំណោម៤ នៃពលរដ្ឋដែលរស់នៅ ក្នុងរដ្ឋធានីដេលី នៃប្រទេសឥណ្ឌា គឺមានផ្ទុកវិរុសកូវីដ១៩។

ការសិក្សាស្រាវជ្រាវ ថ្មីនេះ ត្រូវបានធ្វើឡើង ទៅ ក្រុមមនុស្ស ចម្រុះដោយតួលេខ បង្ហាញថា ២៣,៤៨ភាគរយ នៃមនុស្សសរុប២១៣៨៧នាក់ គឺមានផ្ទុកកូវីដ១៩ ដែលនេះវាបានឆ្លះបញ្ចាំងថា ចំនួននៃការឆ្លងជាក់ស្តែង គឺមានទំហំលើសតួលេខ ដែលបានប្រកាសដោយរដ្ឋាភិបាល។

គួរបញ្ជាក់ដែរថា យោងតាមតួលេខ ដែលត្រូវបានចេញ ដោយក្រសួងសុខាភិបាល នៅក្នុងទីក្រុងដេលី សរុបអ្នកឆ្លង មានចំនួន១២៣៧៤៧នាក់ ឬស្មើទៅនឹង១ភាគរយប៉ុណ្ណោះ នៃពលរដ្ឋសរុប របស់រដ្ឋធានី ប្រមាណជា១៩,៨លាននាក់នោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top