ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៣៩៩នាក់ នាំឲ្យអ្នកឆ្លង សរុបកើនឡើង ជាង៤៨.០០០នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៩៩នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៤៨.៤៣៤នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺមាន៣នាក់មកពីខាងក្រៅ និង៩នាក់នៅក្នុងសហគមន៍ និងអ្នកនៅសេសស់មានពាក់ព័ន្ធនឹងការស្នាក់នៅដែលជាពលករបរទេស ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន២១៣នាក់ បានចាកចេញពីមន្ទីរពេទ្យ ឬកន្លែងដាក់ឲ្យ នៅដាច់ដោយឡែកពីគេ ។ សរុបទាំងអស់ មានអ្នកជាសះស្បើយចំនួន៤៤.៥៤៨នាក់ ។

បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺចំនួន១៧០នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ។ ក្នុងចំណោមអ្នកទាំងនោះ ភាគច្រើន មានស្ថានភាពធម្មតា ឬប្រសើរបន្តិច និងមិនមានអ្នកជំងឺធ្ងន់ធ្ងរ នៅតាមកន្លែងថែទាំអ្នកជំងឺនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top