បរទេស៖ជនផ្តាច់ខ្លួនរត់ចោល ប្រទេសកូរ៉េខាងជើងដ៏ល្បីឈ្មោះមួយរូប ដែលនាពេលថ្មីៗនេះ ទើបបានជាប់ឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភា បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងព្យុងយ៉ាង ទើបទទួលប្រាក់ជាង៩២០លានដុល្លារ នៅក្នុងកម្ចីសេដ្ឋកិច្ចពីទីក្រុងសេអ៊ូល ដោយលើឡើងពីទិន្នន័យរដ្ឋាភិបាលផ្លូវការ។
លោក Thae Yong-ho ជាអតីតមន្ត្រីការទូតកូរ៉េខាងជើង ដែលហោះហើរចេញពីស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ២០១៦ បាននិយាយថា ទីក្រុងសេអ៊ូលបានចាប់ផ្តើមផ្តល់កម្ចីឲ្យប្រទេសកូរ៉េខាងជើង ក្រោយឆ្នាំ២០០០ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Dae-jung បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Il។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា អតីតមន្ត្រីការទូតកូរ៉េខាងជើងរូបនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូង ត្រូវតែទាមទារឲ្យសងបំណុល។ មានតួយ៉ាងដែលកូរ៉េខាងជើង បានសងបំណុលកើតមានឡើងក្នុងឆ្នំា២០០៨តែម្យ៉ាង នៅពេលដែលទីក្រុងព្យុងយ៉ាងសងបំណុល ជាមួយប្រាក់២,៣លានដុល្លារក្នុងទំនិញដែក៕ប្រែសម្រួល៖ប៉ាង កុង