ព័ត៌មានអន្តរជាតិ

Update: ថៃ សម្រេចដាក់ប្រទេសក្នុងគ្រា មានអាសន្នរយៈពេល ១ខែទៀត រហូតដល់ចុង ខែសីហា

បរទេស៖ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) នៅថ្ងៃពុធ បានអនុម័ត យល់ព្រមចំពោះការពង្រីកស្ថានភាព អាសន្នទូទាំងប្រទេស រយៈពេលមួយខែទៀត រហូតដល់ថ្ងៃទី ៣១ ខែសីហា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin ថា ការពន្យាពេលគឺចាំបាច់ពីព្រោះមេរោគឆ្លងនេះនៅតែរីករាលដាលពាសពេញពិភពលោក ហើយប្រទេសថៃកំពុងអនុញ្ញាតិសម្រាប់ភ្ញៀវទេសចរបរទេស និងបន្ធូរបន្ថយការបិទទ្វារអាជីវកម្ម និងសកម្មភាពដែលបង្កហានិភ័យខ្ពស់នៃការឆ្លងជំងឺ។

លោក Taweesilp បន្ថែមថា “ ត្រូវតែមានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងបន្តដើម្បីការពារការរីករាលដាល ក្នុងតំបន់ហើយក្រឹត្យប្រតិបត្តិស្តីពីរដ្ឋបាល សាធារណៈក្នុងស្ថានភាពអាសន្ន អាចជួយការពារនិង រកដំណោះស្រាយចំពោះបញ្ហានេះ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top