វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានលើកឡើងថា លោកមិនបានចេញបញ្ជាឱ្យ ដកកងទ័ពចេញពី ប្រទេសកូរ៉េខាងត្បូងនោះទេ ប៉ុន្តែនឹងបន្តពិនិត្យមើល ការកែសម្រួលការដាក់ពង្រាយ នៅទូទាំងពិភពលោក ។
ការកត់សម្គាល់របស់ Esper បន្ទាប់ពីមានសេចក្តីរាយការណ៍មួយថា មន្ទីរប៉ង់តាហ្គោន បានបង្ហាញជំរើសដល់សេតវិមាន ដើម្បីកាត់បន្ថយកម្រិត កងទ័ពនៅកូរ៉េខាងត្បូង នៅខែមីនា ។
ការប៉ាន់ប្រមាណអំពីការដកកងទ័ព ដែលអាចកើតមានបានកើនឡើង ខណៈដែលសហរដ្ឋអាមេរិក បានទាមទារឱ្យកូរ៉េខាងត្បូង ចំណាយប្រាក់យ៉ាងច្រើន ដើម្បីរក្សាកងទ័ពចំនួន ២៨.៥០០នាក់ ដែលឈរជើងនៅទីនោះ ៕
ដោយ ឈូក បូរ៉ា

