ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី បញ្ជាក់ហើយថា យោធារបស់ខ្លួន នៅស៊ីរីនឹងបន្តវត្តមានជាធម្មតា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើការបញ្ជាក់យ៉ាងច្បាស់ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរក្សាវត្តមា នរបស់យោធាតួកគី នៅក្នុងប្រទេសស៊ីរី ដូចធម្មតាដដែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅរដ្ឋធានីអង់ការ៉ា លោក Erdogan បានមានប្រសាសថា៖ ពួកយើងនឹងបន្តមានវត្តមាន នៅក្នុងប្រទេសនេះ រហូតដល់ពលរដ្ឋស៊ីរី ដែលជាបងប្អូន រាប់ពាន់ឆ្នាំមកហើយរបស់យើងនោះ ទទួលបានឯករាជ្យភាព និងសុវត្ថិភាពពេញលេងជាមុនសិន។

គួរបញ្ជាក់ដែរថា វត្តមានរបស់តួកគី នៅក្នុងប្រទេសស៊ីរី ត្រូវបានគេមើលឃើញថា ភាគច្រើន គឺជាប្រតិបត្តិការ ប្រយុទ្ធប្រឆាំងទៅនឹងក្រុមឧទ្ធាមឃឺដ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម IS នៅក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top