វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសលេខ ២ លោក Stephen Biegun បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិនអាចបន្តធ្វើការ ជាមួយគ្នាលើបញ្ហា ប្រទេសកូរ៉េខាងជើង នៅពេលដែលកំពុងប្រកួតប្រជែង នៅក្នុងតំបន់ផ្សេងទៀត។
អនុរដ្ឋលេខាធិការក្រសួង ការបរទេសលោក Stephen Biegun បានធ្វើការកត់សម្គាល់ជាលាយលក្ខណ៍ អក្សរទៅគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភា មុនពេលបើកសវនាការ លើគោលនយោបាយសហរដ្ឋអាមេរិក ស្តីពីប្រទេសចិន នៅថ្ងៃដដែលនោះ។
លោក Stephen Biegun ដែលជាប្រេសិតកំពូល របស់កូរ៉េខាងជើង បានលើកឡើងថា“ អាវុធនៃការបំផ្លាញទ្រង់ទ្រាយធំ ឬហៅថាអាវុធ ប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងឆ្លងទ្វីប ធ្វើឱ្យអន្តរាយដល់ចំណាប់ អារម្មណ៍យុទ្ធសាស្ត្ររួមគ្នា របស់យើង ចំពោះសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ” ហើហ ចិនយល់ស្របថា ការទូត គឺជាវិធីសាស្រ្តពេញចិត្ត ក្នុងការដោះស្រាយបញ្ហា របស់កូរ៉េខាងជើង និងការរំសាយអាវុធនុយក្លេអ៊ែរ៕
ដោយ ឈូក បូរ៉ា