ព័ត៌មានអន្តរជាតិ

ប្រេសិតកំពូលអាមេរិក-ចិន ជួបពិភាក្សាគ្នា ស្ដីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងទៀត

សេអ៊ូល៖ មន្ត្រីស្ថានទូត បានឲ្យដឹងថាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក និងចិនប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានជួបគ្នាកាលពីថ្ងៃពុធ និងបានពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ និងបញ្ហាផ្សេងទៀត។

មន្ត្រីស្ថានទូតបានង្យដឹងថាជំនួប រវាងឯកអគ្គរដ្ឋទូតលោក Harry Harris និង Xing Haiming បានធ្វើឡើងនៅឯលំនៅដ្ឋាន របស់ប្រេសិតសហរដ្ឋអាមេរិកនៅកណ្តាលទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃដដែល ហើយការប្រជុំគ្នានោះមានរយៈពេលប្រហែលមួយម៉ោង។

ក្រោយមកលោក Harry Harris បានឲ្យដឹងអំពីការប្រជុំរបស់លោក រួមជាមួយការថតរូប Selfie ដែលអ្នកទាំងពីរ បានជួបជុំគ្នាដោយ ស្នាមញញឹមយ៉ាងទូលំទូលាយ បើទោះជាប្រទេសទាំងពីរ កំពុងតានតឹងគ្នាខ្លាំងលើបញ្ហាពាណិជ្ជកម្ម និងជំងឺរាតត្បាត៕ ដោយ ឈូក បូរ៉ា

To Top