ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកថា លទ្ធភាពនៃការបិទ ស្ថានអគ្គកុងស៊ុលចិនបន្ថែមទៀត នៅតែអាចកើតមាន

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅឯសេតវិមានថា លោកមិនច្រានចោលលទ្ធភាព នៃការបិទបេសកកម្មការទូតចិនបន្ថែមទៀត នៅសហរដ្ឋអាមេរិកទេ។

យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលដែលត្រូវបានគេសួរ ថាតើលោកមានផែនការ បិទបេសកកម្មការទូតចិនបន្ថែមទៀត នៅក្នុងប្រទេស លោកថា ការបិទស្ថានទូតបន្ថែមទៀត តែងតែអាចទៅរួច។ ក្នុងអំឡុងពេលសន្និសីទកាសែត លោក ត្រាំ បានសួរថា ហេតុអ្វីបានជា បុគ្គលិកកុងស៊ុលចិននៅហ៊ូស្តុន ដុតឯកសារនៅទីធ្លា នៃស្ថានបេសកកម្មការទូត បន្ទាប់ពីត្រូវបានបញ្ជា ឱ្យបិទស្ថានកុងស៊ុលនោះ។

ក្រសួងការបរទេសចិន បានឆ្លើយតបនឹងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអំពីការដុតឯកសារ ពីសំណាក់បុគ្គលិក ដោយនិយាយថា “ អគ្គកុងស៊ុលមានមុខងារធម្មតា” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top