បរទេស៖ ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានចាប់ខ្លួនអ្នកស្រាវជ្រាវ ជនជាតិចិន ៣ នាក់ ពីបទមិនបានបង្ហាញ ពីទំនាក់ទំនងរបស់ពួកគេ ជាមួយយោធាចិន ហើយបុគ្គលទីបួន គឺជាអ្នករត់គេចខ្លួន នៅឯស្ថានកុងស៊ុលនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្មីៗនេះមានបុគ្គលចំនួន ៤ នាក់ត្រូវបានចោទប្រកាន់ ពីបទបន្លំទិដ្ឋាការ ពាក់ព័ន្ធនឹងគម្រោងកុហក អំពីឋានៈជាសមាជិក នៃកងកំលាំងយោធា នៃសាធារណរដ្ឋប្រជាមានិតចិន កងទ័ពរំដោះប្រជាជនចិន (PLA) ខណៈដែលសហរដ្ឋអាមេរិក កំពុងធ្វើការស្រាវជ្រាវ។
បុគ្គលបីនាក់ ក្នុងចំណោមពួកគេទាំងនេះ ត្រូវបានចាប់ខ្លួន ហើយការិយាល័យ ស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស្វែងរកមនុស្សទីបួន ដែលជាជនរត់គេចខ្លួនពីយុត្តិធម៌ ដែលបច្ចុប្បន្ន ត្រូវបានគេស្នាក់នៅស្ថានកុងស៊ុលចិន នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ»។
ការបញ្ចេញព័ត៌មាននេះ បាននិយាយថា FBI បានធ្វើបទសម្ភាសន៍ នៅទីក្រុងជាង ២៥ នៅសហរដ្ឋអាមេរិក ជាមួយអ្នកកាន់ទិដ្ឋការផ្សេងទៀត ដែលគេសង្ស័យថា មានទំនាក់ទំនងជាមួយយោធាចិន។ បុគ្គលម្នាក់ៗ ដែលត្រូវបានចោទប្រកាន់ ពីបទក្លែងបន្លំទិដ្ឋាការ ប្រឈមនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំនិងពិន័យជាប្រាក់ រហូតដល់ ២៥០,០០០ ដុល្លារ។
កាលពីថ្ងៃអង្គារក្រសួងយុត្តិធម៌ បានបង្ហាញនូវការចោទប្រកាន់ ប្រឆាំងនឹងពួក Hacker ជនជាតិចិនពីរនាក់ ដែលបានចោទប្រកាន់ថា បានផ្តោតទៅលើក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសយ៉ាងតិច ១០ ប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា