ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិកនិងចិនជួបគ្នា នៅកូរ៉េខាងត្បូង ស្របពេលមានភាពតានតឹង

បរទេស៖ប្រេសិតអាមេរិកនិងចិនប្រចាំនៅកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើជំនួបកំពូលដ៏កម្រមួយ ដើម្បីពិភាក្សាគ្នាអំពីប្រធានបទអំពីក្តីព្រួយបារម្ភទ្វេភាគី នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃតែមួយ ដែលប្រទេសចិននិយាយថា សហរដ្ឋអាមេរិកបញ្ជាទីក្រុងប៉េកាំង ឲ្យបិទស្ថានកុងស៊ុលនៅទីក្រុងហ៊ូស្តុន។ 

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងសេអ៊ូល លោក Harry Harris បានបង្ហោះរូបថតមួយសន្លឹងរបស់លោកជាមួយឯកអគ្គរដ្ឋទូតចិន លោក Xing Haiming លើបណ្ដាញសង្គមធ្វីតធើ កាពីថ្ងៃពុធ ហើយលោក Harry Harris បានបញ្ជាក់ថា លោកនិងឯកអគ្គរដ្ឋទូតចិនបានពិភាក្សាគ្នា អំពីចំណងមិត្តភាពដ៏សំខាន់រវាងអាមេរិកនិងចិន។ 

ចំណែកស្ថានទូតចិនប្រចំានៅទីក្រុងសេអ៊ូល ក៏បានបង្ហោះរូបភាពលោក Harry Harris  និងលោក Xing Haiming លើបណ្ដាញសង្គមហ្វែសប៊ុកផងដែរ ឃើញឯកអគ្គរដ្ឋទូតទាំងពីរកំពុងតែពិភាក្សាគ្នានៅតុអាហារ រួមជាមួយនឹងជំនួយការ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top