ព័ត៌មានអន្តរជាតិ

ធ្លាក់ ឧទ្ធម្ភាគចក្រ១គ្រឿង នៅហ្វីលីពីន បណ្តាលឲ្យស្លាប់ មនុស្ស២នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅគ្រាដែលឧទ្ធម្ភាគចក្រ១គ្រឿងរបស់កងទ័ពអាកាសហ្វីលីពីន (PAF) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ស្របពេលដែលបានហោះហើរ នៅក្នុងខេត្ត Isabela ភាគខាងជើង ប្រទេសហ្វីលីពីន ។

យោងតាមកងទ័ពអាកាសហ្វីលីពីន បានឲ្យដឹងថា UH-1D Huey ដែលជាយន្តហោះបម្រើដល់វិស័យយោធា និងជាប្រភេទយន្តហោះ Tactical Helicopter Wing ទី២០៥ ដែលដឹកមនុស្សចំនួន៥នាក់ និងបានធ្លាក់ស្របពេលហោះហើរដើម្បីធ្វើការហ្វឹកហ្វឺននៅស្ថានីយ៏អាកាស Cauayan នៅវេលាម៉ោង៧ល្ងាច ម៉ោងក្នុងស្រុក ។ មនុស្ស៥នាក់នោះ រាប់បញ្ចូលទាំងពីឡុតចំនួន២នាក់ផងដែរ ដោយម្នាក់ជាអ្នកជិះពីក្រោយ និង២នាក់ ជាសមាជិកសហសេវឹក ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បើតាមសេចក្តីរាយការណ៍ បឋមរបស់ប៉ូលិសបានឲ្យដឹងថា សាកសពចំនួន២នាក់ត្រូវបានទាញចេញពី ភ្នក់ភ្លើងឧទ្ធម្ភាគចក្រ ទន្ទឹងនឹងនេះដែរ ម្នាក់ទៀតបានរងរបួស ។ ២នាក់ផ្សេងទៀតបានបាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top