ព័ត៌មានអន្តរជាតិ

អាមេរិកនិងចិន ធ្លាក់ចូល សង្គ្រាមត្រជាក់ថ្មី

បរទេស៖ការបិទស្ថានកុងស៊ុលចិនប្រចាំនៅក្នុងទីក្រុងហ៊ូស្តុន តាមសេចក្តីរាយការណ៍ គឺជាការបង្ហាញឲ្យឃើញនូវហេតុការណ៍ដ៏ថ្មីបំផុតមិនធ្លាក់មាន ក្នុងជម្លោះកើនកម្តៅយ៉ាងលឿនមួយ រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។

អ្នកប្រវត្តិសាស្ត្រនាពេលអនាគតនានា មុខជានឹងផ្តោតលើឆ្នាំ២០២០នេះថា ជាចំណុចសំខាន់ ដែលមានការកើនកាន់តែខ្លាំងឡើង នូវការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ថ្មី។

មហាអំណាចទាំងពីរនេះ នាពេលបច្ចុប្បន្ន បានធ្លាក់ចូលក្នុងជម្លោះនៅទូទាំងតំបន់ភូមិសាស្ត្រជាច្រើន (អាស៊ីទក្សិណ អាស៊ីអាគ្នេយ៍ អូស្ត្រាលី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន) និងវិស័យនានាជាច្រើន (ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា ចារកម្ម ស្ថាប័នអន្តរជាតិ គោលនយោបាយសុខភាព អំណាចជើងទឹកនិងជើងអាកាស មីស៊ីល និងជម្លោះបូរណភាពទឹកដី៕ប្រែសម្រួល៖ប៉ាង កុង

To Top