ព័ត៌មានអន្តរជាតិ

ពលរដ្ឋយេម៉ែន ប្រមាណជាង១០ម៉ឺននាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ខណៈសង្រ្គាមបន្តកើតមានឡើង

យេម៉ែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ពលរដ្ឋប្រមាណជាង១០ម៉ឺននាក់ នៅក្នុងប្រទេសយេម៉ែន បង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ខណៈដែលសង្គ្រោះ នៅក្នុងប្រទេសនៅតែបន្តកើតឡើង ។

អង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍ ហៅកាត់ថា (IOM)បានឲ្យដឹងកាលពីថ្ងៃពុធា ពលរដ្ឋប្រមាណជាង១០០.០០០នាក់ បានត្រូវជម្លៀសខ្លួនចេញ នៅក្នុងប្រទេសយេម៉ែន គិតចាប់តាំងពីមានសង្គ្រាមកើតឡើង ដោយសារការបាញ់ប្រហារគ្នា អសន្តិសុខ និងការឆ្លងរាលដាល ជំងឺកូវីដ១៩ផងដែរ ។

អង្គការចំណុះឲ្យអង្គការសហប្រជាជាតិ បានសេចក្តីរបាយការណ៍មួយ ដែលបានបង្ហោះឲ្យដឹងនៅលើអនឡាញថា “គិតទៅមានរយៈពេលជិត៦ឆ្នាំមកហើយ ចាប់តំាងពីមានសង្គ្រាមផ្ទុះឡើង នៅក្នុងប្រទេសយេម៉ែន ប៉ុន្តែជម្លោះនេះ នៅតែបន្តកើតមានឡើងដដែល” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top